ជីគីមីនិងការប្រើប្រាស់
ជីគីមី ៖ គឺជាសារធាតុចិញ្ចឹមទោល ឬសមាសដែលគេប្រើ ដើម្បីបង្កើនការលូត លាស់ ទិន្នផល និងគុណភាពរបស់ដំណាំ។ ជីគីមី គឺជាប្រភេទជីដែលសំយោគ ឬផលិត ចេញពីរោងចក្រ។
- ជីទោល ជាប្រភេទជីអសរីរាង្គដែលមានធាតុសកម្មតែ មួយប្រភេទ។ឧទាហរណ៍ ៖ ជីអ៊ុយរ៉េ (៤៦-០០-០០),ជីបូតាស្យូមក្លរួ (០០-០០-៦០)
- ជីសមាសជាប្រភេទជីអសរីរាង្គដែលមានធាតុសកម្ម ចាប់ពី ២ ប្រភេទឡើងទៅ។
ឧទាហរណ៍ ៖ ជីដេអាប៉េ (១៨-៤៦-០០),ជីកែង-កែង (១៥-១៥-១៥)
*របៀបគណនាជីគីមីសម្រាប់ប្រើប្រាស់ក្នុងដី ១ ហិចតា
បរិមាណជីប្រើ = | ធាតុចិញ្ចឹមតាមបទដ្ឋាន x ១០០ |
ធាតុចិញ្ចឹមក្នុងជីី |
យើងប្រើជីអ៊ុយរ៉េ (N = ៤៦5ប ជីដេអាប៉េ (N=១៨5្ប P2O5 =៤៦5ប និង ជីប៉ូតា ស្សូមក្លរួ (K2O=៦០5)។
ជាដំបូងយើងត្រូវគណនារក K20 (គក្រ)ពីជីប៉ូតាស្សូមក្លរួ
K20 (គក្រប = | ២០០ x ១០០ | = ៣៣,៣៣ គក្រ |
៦០ |
P15 (គក្រប = | ១៥ x ១០០ | = ៣២,៦០គក្រ |
៤៦៦ |
N (គក្រ) = | ១៨ x ៣២,៦០ | =៥,៨៦គក្រ (=៦ គក្រ) |
១០០០ |
- | N52 | P15 | K20 | |
N6 | P15 | K20 | ||
N46 | P0 | K0 | ត្រូវគណនា |
N46 (គក្រ) = | ៤៦ x ១០០ | =១០០គក្រ |
៤៦៦ |
- ប៉ូតាស្សូមក្លរួ (KCl) = ៣៣,៣៣ គក្រ
- ដេអាប៉េ (DAP) = ៣២,៦០ គក្រ
- អ៊ុយរ៉េ (Urea ) = ១០០ គក្រ
ឧទាហរណ៏ទី ២ : រូបមន្ដក្រុមដីប្រទះឡាងដែលប្រើពូជស្រូវ ទំនើបនិងអាចគ្រប់គ្រងទឹកបានល្អគឺ N60 P29 K30 (គក្រ/ ហិចតា)។
ជាចំលើយគឺយើងប្រើជីៈ
- ជីប៉ូតាស្យូមក្លរួ (KCl) = ៥០ គក្រ
- ជីដេអាប៉េ (DAP) = ៦៣ គក្រ
- ជីអ៊ុយរ៉េ (Urea) = ១០៦,៥០ គក្រ
ឧទាហរណ៏ទី ៣ : រូបមន្ដក្រុមដីបាកានដែលប្រើពូជស្រូវ ទំនើបនិងអាចគ្រប់គ្រងទឹកបានល្អគឺ N70 P30 K15 (គក្រ/ ហិចតាប។
ជាចំលើយគឺយើងប្រើជីៈ
-ជីប៉ូតាស្យូមក្លរួ (KCl) = ២៥ គក្រ
-ជីដេអាប៉េ (DAP) = ៦៥ គក្រ
-ជីអ៊ុយរ៉េ (Urea) = ១២៧ គក្រ
ឧទាហរណ៏ទី ៤ : រូបមន្ដក្រុមដីក្បាលពោធិដែលប្រើពូជស្រូវ ទំនើបនិងអាចគ្រប់ គ្រងទឹកបានល្អគឺ N120 P34 K0 (គក្រ/ ហិចតាប។
ជាចំលើយគឺយើងប្រើជីៈ
-ជីដេអាប៉េ (DAP) = ៧៤ គក្រ
-ជីអ៊ុយរ៉េ (Urea) = ២៣២ គក្រ
១-ដើម្បីប្រើប្រាស់ជីគីមីឱ្យមានប្រសិទ្ធិភាពយើងត្រូវគិតពីៈ
-ដី ៖ តើដីនោះប្រភេទដីអ្វី
-ពូជ ៖ តើយើងប្រើពូជក្នុងស្រុក (ពូជប្រពៃណី ) ឬពូជទំនើប (ពូជបង្កាត់ )
-រដូវកាលដាំដុះ ៖ តើយើងធ្វើការដាំដុះនៅរដូវណា (រដូវប្រាំង ឬ រដូវវស្សា )
-ទឹក ៖ ស្រែមានទឹក ឬ ស្រែគ្មានទឹក
-ស្មៅ ៖ មុនពេលបាចជី ត្រូវបោចស្មៅឱ្យអស់ពីក្នុងស្រែ
-ដំណាក់កាលលូតលាស់ ៖ តើដល់ដំណាក់កាលណាហើយ
-កំរិតប្រើប្រាស់ជី ៖ អាស្រ័យទៅតាមក្រុមដី (តាមសៀវ
ភៅដីសំរាប់ផលិតកម្មស្រូវនៅកម្ពុជា, CARDI)។
២-តួនាទីរបស់ធាតុ N-P-K
- N ៖ ជួយស្លឹកអោយមានពណ៌បៃតងក្រម៉ៅ ជំរុញការ លូតលាស់ ដើមបែកគុម្ពល្អ
- P ៖ ជួយប្រព័ន្ធដល់ឫស ជំរុញឱ្យឆាប់ចេញផ្កា និងមាន ភាពទុំល្អ បង្កើនគុណភាពគ្រាប់
- K ៖ ជួយឱ្យដើមស្រូវមានភាពធន់ទ្រាំទៅនឹងអាកាសធាតុ
ជំរុញការបែកគុម្ព បង្កើនទំហំ និងទំងន់គ្រាប់។
៣-ការបាចជីលើស្រែសន្ទូង និងពង្រួស
ការបាចជីលើស្រែសន្ទូងចែកចេញ ៣ លើកគឺៈ
- លើកទី១ ៖ បាចទ្រាប់បាត, ប្រើជីធម្មជាតិ ១០០% ជីដេអាប៉េ ១០០% អ៊ុយរ៉េ ៣០%
- លើកទី២ ៖ បាចបំប៉នក្រោយពីស្ទូង, ជីអ៊ុយរ៉េ ៣០%
- ស្រូវស្រាល ៖ ក្រោយស្ទូង ១០-១៥ថ្ងៃ
- ស្រូវកណ្ដាល ៖ ក្រោយស្ទូង ២០-២៥ថ្ងៃ
- ស្រូវធ្ងន់ ៖ ក្រោយស្ទូង ៣០-៣៥ថ្ងៃ
- លើកទី៣ ៖ បាចបំប៉នពេលស្រូវចាប់ផ្ដើមកំណកំណើតកួរ, ប្រើជីអ៊ុយរ៉េ ៤០%
ការបាចជីលើស្រែពង្រួសចែកចេញ ៤ លើកគឺ ៖
- លើកទី១ ៖ បាចទ្រាប់បាត (ពេលភ្ជួរ-រាស់ព្រួស) ប្រើ ជីធម្មជាតិ ១០០% ជីដេអាប៉េ ១០០%
- លើកទី២ ៖ បាចបំប៉នក្រោយព្រួស, ជីអ៊ុយរ៉េ ៣០%
- ស្រូវស្រាល ៖ ក្រោយព្រួស ១០-១៥ថ្ងៃ
- ស្រូវកណ្ដាល ៖ ក្រោយព្រួស ២០-២៥ថ្ងៃ
- ស្រូវធ្ងន់ ៖ ក្រោយព្រួស ២៥-៣០ថ្ងៃ
- លើកទី៣ ៖ បាចក្រោយបំប៉នលើកទី ២, ជីអ៊ុយរ៉េ ៣០%
- ស្រូវស្រាល ៖ ក្រោយបំប៉នទីពីរ ១៥-២០ថ្ងៃ
- ស្រូវកណ្ដាល ៖ ក្រោយបំប៉នទីពីរ ២០-២៥ថ្ងៃ
- ស្រូវធ្ងន់ ៖ ក្រោយបំប៉នទីពីរី ២៥-៣០ថ្ងៃ
- លើកទី៤ ៖ បាចបំប៉នពេលស្រូវចាប់ផ្ដើមកំណកំណើតកួរ ប្រើជីអ៊ុយរ៉េ ៤០%។
៤-ពេលវេលាបាចជី
-បាចជីពេលព្រឹក ឬពេលល្ងាច អាស្រ័យតាមអាកាសធាតុ
-គួរបាចជីនៅពេលស្លឹកស្រូវស្ងួត។
៥-កត្ដាគួរជៀសវាង
-ហាមបាចជីក្រោយពេលភ្លៀង ឬពេលស្លឹកស្រូវនៅសើម
- មុនពេលភ្លៀងធ្លាក់មិនត្រូវបាចជីឡើយ
-ហាមបាចជីលើស្រែមានទឹកច្រើនពេក ឬគ្មានទឹក
-ហាមបាចជីពេលស្រូវកំពុងមានជំងឺ ឬសត្វល្អិតបំផ្លាញ
-ហាមបាចជីលើស្រែដែលមានស្មៅដុះច្រើន
-ហាមបាចជីអោយលើសពីសេចក្ដីត្រូវការរបស់ស្រូវ...។