យល់ដឹង
ប្រជាជនកម្ពុជាយើងភាគច្រើនរស់នៅតាមជនបទ ហើយប្រកបរបរកសិកម្ម។ ទោះបីប្រទេសកម្ពុជាមានផ្ទៃដីសម្រាប់ដំណាំស្រូវពី ៨៥% ទៅ ៩០%ក៏ដោយក៏គ្រួសារមួយចំនួនផលិតស្រូវពុំបានគ្រប់គ្រាន់តាម តម្រូវការឡើយ។១.ប្រភេទកសិករ
តាមការស្រាវជ្រាវបានឲ្យដឹងថា ចំនួនគ្រួសារដែលប្រកបរបរកសិកម្មមានប្រមាណពី ១.២លាន ទៅ ១.៣លានគ្រួសារនៅទូទាំងប្រទេស។ គេអាចចែកប្រភេទកសិករទាំងនោះជាប្រភេទធំៗដូចតទៅ ៖- កសិករផលិតស្រូវ ឬ អ្នកស្រែ ៖ មានចំនួនច្រើនជាងគេក្នុងប្រទេស និងនិយមធ្វើស្រូវវស្សា (រដូវភ្លៀង)លើផ្ទៃដីទំនាប។ កសិករទាំងនោះអាចរកប្រាក់ដើម្បីបង្គ្រប់ចំណូលរបស់ពួកគេដោយការងារ ផ្សេងៗទៀត (ចិញ្ចឹមសត្វ និង ឡើងត្នោត)ឯកសិករមួយចំនួនទៀត ធ្វើស្រូវប្រដេញទឹក និងស្រូវប្រាំង នៅចុងរដូវវស្សា ពេលទឹកស្រកតាមដងទន្លេ មាត់បឹង និងព្រែកនានា។ កសិករទាំងនោះអាចរកប្រាក់បំពេញតម្រូវការរបស់ពួកគេបានដោយស្វែងរក ការងារធ្វើតាមរដូវ នៅទីប្រជុំជន ទីក្រុង ការងារកាប់អុស និងធ្វើធ្យូង។
- កសិករនៅតំបន់ដីខ្ពស់ ៖ គេដាំដំណាំ អចិន្ត្រៃយ៍ ឬ តាមរដូវ ដូចជា៖ ពោត ដំឡូង សណ្ដែក ល្ង...។ល។ កសិករខ្លះទៀត ចិញ្ចឹមសត្វ និង ធ្វើស្រូវប្រដេញទឹក។
- កសិករធ្វើចំការ ឬ កសិករមិនដាំស្រូវ ៖ ពួកគេដាំដំណាំផ្សេងៗនៅតាមបណ្ដោយមាត់ទន្លេ ស្ទឺង និងដីទួលនានា ដូចជា ថ្នាំជក់ បន្លែ ផ្កា...។ល។ កសិករទាំងនេះមានការងារបន្ទាប់បន្សំរបស់ពួកគេគឺ ចិញ្ចឹមសត្វ ដាំឈើហូបផ្លែ និងនេសាទ។
- កសិករក្នុងបណ្ដាខេត្តភូមិភាគឦសាន (រតនះគីរី មណ្ឌលគីរី)និងតំបន់ព្រៃភ្នំនានា ច្រើនធ្វើដំណាំព្រៃដុត មាន ស្រូវ ពោត ដំឡូង និងរុក្ខជាតិផ្ដល់មើមជាដើម។ ក្រៅពីនេះពួកគេស្វែងរកអនុផលព្រៃឈើ និងបរបាញ់សត្វ។
២.ប្រព័ន្ធផលិតកម្ម
២.១.ដំណាំស្រូវ
ប្រព័ន្ធផលិតស្រូវអាចមានលក្ខណះខុសប្លែកគ្នាទៅតាម តំបន់ទីតាំងភូមិសាស្ត្រ របបទឹក រដូវដាំដុះ និងកម្រិតត្រួតពិនិត្យផ្សេងៗ។ ដូចនេះគេអាចចែកប្រព័ន្ធផលិតស្រូវដូចតទៅ ៖- ស្រូវវស្សា ៖ ត្រូវបានគេដាំនៅទូទាំងប្រទេសចាប់ពីខែឧសភា ដល់ខែតុលា។ ទំហំដីប្រែប្រួលទៅតាមដង់ស៊ីតេប្រជាជនគឺ ១ហិចតានៅខេត្តកំពង់ស្ពឺ និងតិចជាង៥ហិចតានៅខេត្តបាត់ដំបង រីឯទិន្នផលក៏ប្រែប្រួលទៅតាមតំបន់ដែរ។ ខេត្តដែលផ្ដល់ស្រូវច្រើនជាងគេគឺខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង តាកែវ សៀមរាប កំពង់ធំ ព្រៃវែង និងស្វាយរៀង។
- ស្រូវប្រាំង ៖ គេធ្វើនៅតំបន់ក្បែរមាត់បឹង ទន្លេ ស្ទឹង ព្រែក ដោយវិធីស្ទូង និងបាចទឹកបញ្ចូល នៅរដូវទឹកស្រក។ ខេត្តដែលធ្វើស្រូវប្រាំងសំខាន់ៗមាន តាកែវ ព្រៃវែង និង កណ្ដាល។ ស្រូវប្រាំងទទួលបានទិន្នផលខ្ពស់ជាងស្រូវវស្សា តែទាមទារឲ្យមានការថែទាំជាប្រចាំ។
- ស្រូវឡើងទឹក ៖ តំបន់ស្រូវឡើងទឹកសំខាន់ៗស្ថិតនៅជុំវិញបឹងទន្លេសាប និងកំហូងនានាតាមបណ្ដោយទន្លេមេគង្គក្នុងខេត្តកំពង់ចាម ព្រៃវែង និងតាកែវ។ ស្រូវឡើងទឹកអាចធន់នឹងកំពស់ទឹក ២ម ទៅ ៥ម។ ស្រូវឡើងទឹកបានផ្ដល់ទិន្នផលខ្ពស់ដូចស្រូវប្រាំងដែរ។ ស្រូវឡើងទឹកជាប្រភពស្រូវធ្ងន់ដែលរយៈពេលដាំដុះពី ៨ ទៅ៩ខែទើបអាចប្រមូលផលបាន។
អំពីមន្ទីរកសិកម្ម
មន្ទីរកសិកម្ម ខេត្ត ក្រុង មានមុខងារ និង ភារកិច្ចដូចតទៅៈ
- លើកផែនការដឹកនាំ និងជំរុញការអនុវត្តកិច្ចអភិវឌ្ឍន៏វិស័យកសិកម្មនៅក្នុងខេត្ត ក្រុង ស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
- ចុះក្ដាប់គ្រប់គ្រងទិន្នន័យកសិកម្មគ្រប់ជំនាញ លើកគម្រោងផែនការ និងវិធានការអភិវឌ្ឍន៍វិស័យកសិកម្ម នៅក្នុងខេត្ត ក្រុងរបស់ខ្លួន
- លើកគម្រោងកម្មវិធីចំណាយ តាមដានពីការអនុវត្ត និង ប្រមូលចំណូលក្នុងវិស័យកសិកម្ម បង់ចូលថវិការដ្ឋនៅក្នុងខេត្ត ក្រុងរបស់ខ្លួន
- គ្រប់គ្រងមន្ត្រីរាជការ ថវិកា ទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរកសិកម្ម ខេត្ត ក្រុង ឱ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់។
- រៀបចំកម្មវិធីបណ្តុះបណ្តាល និងបំពាក់បំប៉ន ពង្រឹងសមត្ថភាពដល់មន្ត្រី បុគ្គលិក
- ផ្សព្វផ្សាយ ជំរុញណែនាំ និងត្រួតពិនិត្យ អនុវត្តបណ្ដាវិធានការបច្ចេកទេស ក្នុងវិស័យកសិកម្មគ្រប់ផ្នែកដល់ការិយាល័យ អង្គភាពចំណុះ និងបណ្ដាលការិយាល័យកសិកម្មស្រុក ខណ្ឌ
- ផ្ដល់ការគាំទ្រ និងការផ្ទេរបច្ចេកទេស ក្នុងវិស័យកសិកម្មគ្រប់ផ្នែក ដល់កសិករ និងដៃគូ ចូលរួមនិងលើកទឹកចិត្ត
- អង្គការវិជ្ជាជីវៈ សមាគមនានា និងការបង្កើតសហគមន៍អភិវឌ្ឍន៍នា ដែលពាក់ព័ន្ធនិងវិស័យកសិកម្មដើម្បីកែលំអផលិតកម្ម និងផ្លិតភាពក្នុងវិស័យកសិកម្មគ្រប់ផ្នែកនៅក្នុងខេត្តក្រុង
- ចូលរួម សហការក្នុងការអនុវត្តវិធានការការពារ ធនធានធម្មជាតិក្នុងវិស័យកសិកម្មគ្រប់ផ្នែកតាមការកំណត់នយោបាយអភិ វឌ្ឍន៍ អភិរក្សរបស់ក្រសួង នៅក្នុងក្របខ័ណ្ឌខេត្ត ក្រុង
- ចាត់ចែងការងារអន្ត្រាក់មន ទប់ទល់ បង្ការ និងរាយការណ៏សុំយោបល់ជាបន្ទាន់ពីក្រសួងនូវបណ្តាបាតុភាពចង្រៃភយ ន្តរា គ្រោះធម្មជាតិ ភាពអនាធិប្បតេយ្យលើវិស័យកសិកម្មគ្រប់ផ្នែក ដែលកើតមាននៅក្នុងខេត្តក្រុង
- ធ្វើជាដៃគូដ៏ល្អ និងឱ្យមានប្រសិទ្ធភាពក្នុងកិច្ចសហការ និងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាមន្ទីរនានា អង្គការ និងម្ចាស់ជំនួយនានា សំរាប់កិច្ចអភិវឌ្ឍន៏វិស័យកសិកម្មនៅក្នុងខេត្ត ក្រុង
- ទទួលភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំក្រសួងប្រគល់ជូន។
មន្ទីរកសិកម្មខេត្ត ក្រុង ដឹកនាំដោយប្រធានមួយរូប និងអមដោយអនុប្រធានមួយចំនួនជាជំនួយការតាមកាចាំបាច់
ក-ប្រធានមន្ទីរ :
- ទទួលខុសត្រូវដំណើរការគ្រប់សកម្មភាពការងារអង្គភាពរបស់ខ្លួន
- ត្រូវទទួលខុសត្រូវចំពោះមុខរដ្ឋមន្ត្រីក្រសួងរុក្ខាប្រមាញ់និង នេសាទ និងអជ្ញាធរខេត្ត ក្រុងនូវការងារវិស័យកសិកម្មតាមដានកិច្ចអនុវត្តបទបញ្ជា និងការណែនាំរបស់ថ្នាក់លើក្នុងក្របខ័ណ្ឌច្បាប់ និងត្រូវទទួលវិន័យ ចំពោះអំពើអសកម្មការងាររបស់ខ្លួន។
ខ-អនុប្រធានមន្ទីរ :
- ជួយការងារប្រធានមន្ទីរ តាមដានប្រគល់ភារកិច្ចពីប្រធានមន្ទីរ
- ទទួលខុសត្រូវចំពោះមុខប្រធានមន្ទីរ លើការងារដែលបានបែងចែក និងប្រគល់ឱ្យ និងមានភារកិច្ចចូលរួមទទួលខុសត្រូវជាមួយប្រធាន ក្នុងការដឹកនាំវិស័យកសិកម្មខេត្តក្រុង។
មន្ទីរកសិកម្មខេត្ត ក្រុង មានរចនាសម្ព័នដូចតទៅៈ
ក-ការិយាល័យចំណុះមន្ទីរ :
១-ការិយាល័យរដ្ឋបាល-បុគ្គលិក
២-ការិយាល័យ ផែនការ-គណនេយ្យ
៣-ការិយាល័យ ក្សេត្រសាស្ត្រ និងកែលំអដីកសិកម្ម
៤-ការិយាល័យ ផលិតកម្ម និងបសុព្យាបាល
៥-ការិយាល័យ ផ្សព្វផ្សាយកសិកម្ម
៦-ការិយាល័យ គ្រឿងយន្តកសិកម្ម
៧-ការិយាល័យ នីតិកម្មកសិកម្ម
៨-ការិយាល័យក សិ-ឧស្សាហកម្ម
ខ-ក្រៅពីការិយាល័យ ដូចមានក្នុងចំណុច(ក) ខាងលើនេះមន្ទីរកសិកម្ម ខេត្ត ក្រុង អាចមានអង្គភាពចំណុះតាមការចាំបាច់ និងរតាមការជាក់សែ្តងរបស់មូលដ្ឋានដែលត្រូវសម្រេចបង្កើតដោយ ប្រកាសរបស់ក្រសួង។
គ-ការិយាល័យកសិកម្ម ស្រុកខណ្ឌ
- ការិយាល័យ និង អង្គភាពនីមួយៗ ចំណុះឱ្យមន្ទីរ ដឹកនាំដោយប្រធានមួយរូប និងអមដោយអនុប្រធានមួយចំនួន ជាជំនួយការ តាមការចាំបាច់។
- ការិយាល័យនីមួយៗ ត្រូវចែកចេញជាផ្នែកផ្សេងៗ ។ ការបង្កើតផ្នែកចំណុះការិយាល័យ និងអង្គភាពចំណុះមន្ទីរ និងភារកិច្ចរបស់ផ្នែកនីមួយៗ ត្រូវកំណត់សម្រេចដោយប្រធានមន្ទីរកសិកម្មខេត្ត ក្រុង។
- ប្រធានផ្នែកនីមួយៗ ត្រូវសម្រេចតែងតាំងដោយប្រធានមន្ទីរកសិកម្ម ខេត្ត ក្រុង តាមសំណើររបស់ប្រធាន ការិយាល័យ ដែលដឹកនាំផ្នែកនោះ។