សុវត្ថិភាពប្រើប្រាស់ថ្នាំកសិកម្ម
១.ការការពារខ្លួន
ដើម្បីកាត់បន្ថយនូវការជ្រាបចូលខ្លួនប្រាណដោយជាតិពុលក្នុងពេលបាញ់ថ្នាំ អ្នកត្រូវពាក់អាវដៃវែង ស្បែកជើងវែង ស្រោមដៃកៅស៊ូ មួកអាវធំ ម៉ាស់ ឬក្រម៉ាសំរាប់រុំមាត់ និងច្រមុះ វែ់នតាការពារ។ សំលៀកបំពាក់ទាំងនេះមិនត្រូវរហែក ឬធ្លុះធ្លាយទេ ហើយត្រូវទុកដាក់ដោយឡែកសំរាប់ប្រើលើកក្រោយទៀត។
x ការលាយថ្នាំវាមានសារៈសំខាន់ណាស់ ដើម្បីឲការបាញ់ថ្នាំមានប្រសិទ្ធភាពល្អ។ មុនពេលចាប់ផ្តើមលាយថ្នាំយើងត្រូវស្គាល់សំភារៈខ្លះៗដូចជាៈ
x ធុងបាញ់ថ្នាំ ,ថ្នាំពុល(គ្រាប់ ទឹក និងម្ស៉ៅ), ទឹកធុងជ័រ , បន្ទះឬស្ស , ស្លាបព្រា , ស្រោមដៃ និងម៉ាស់
បន្ទាប់ពីប្រមូលសំភារៈរួចមកយើងត្រូវៈ
x អានផ្លាកសញ្ញាថ្នាំឲបានច្បាស់លាស់ ដើម្បីអោយដឹងពីកំរិតថ្នាំដែលត្រូវប្រើប្រាស់
x បើសិនជាមិនយល់ អ្នកអាចសើបសួរភ្នាក់ងារកសិកម្មដែលនៅជិតមូលដ្ធានរបស់អ្នក នៅមុនពេលទិញប្រើប្រាស់
x បើអ្នកអនុវត្តបានតាមកំរិតកំណត់ទាំងថ្នាំនិងទឹកដែលត្រូវលាយ អ្នកពិតជាអាចជៀសផុតពីការបាត់បង់សុខភាពលុយកាក់ ពេលវេលា និងផលដំណាំ....។
x ពេលកំពុងបាញ់ថ្នាំមិនត្រូវឲមានមនុស្សឈរមើល ឬសត្វផ្សេងៗ នៅក្នងស្រែ
x ហាមបាញ់ថ្នាំបញ្រ្ជាស់ទឹសខ្យល់
x ហាមបាញ់ថ្នាំពេលមេឃកំពុងក្តៅខ្លាំង
x ហាមហូបចំណី ឬជក់បារីនៅពេលបាញ់ថ្នាំ
x ពេលបាញ់ថ្នាំត្រូវថែរក្សាល្បឿនដើរឲបានល្អ
x ហាមប្រើមាត់សំរាប់ផ្លុំក្បាលបិចដែលស្ទះ និងត្រូវសំអាតក្បាលបិចដោយបំណែកឈើតូចៗ។
x បន្ទាប់ពីបាញ់ថ្នាំរួច មិនត្រូវចាក់ទឹកថ្នាំដែលនៅសល់ ឬលាងធុងបាញ់ថ្នាំនៅក្នុងទន្លេ បឹង ព្រែក ស្ទឹង ស្រះទឹកឬលើមាត់ផ្លូវសាធារណៈទេ ហើយកាកសំណល់ទាំងនោះត្រូវជីករណ្តៅកប់ដី
x ក្រោយពេលបាញ់ថ្នាំសំលៀកបំពាក់ត្រូវបោកគក់ ជាមួយសាប៊ូអោយបានស្អាត រួចហាលថ្ងៃអោយស្ងួត
x ក្រោយពេលបាញ់ រួចទុកដាក់អោយបានត្រឹមត្រូវ
x ត្រូវដាក់សញ្ញាសំគាល់នៅលើស្រែ ដែលបានបាញ់ថ្នាំរួចដោយសរេសរកាលបរិច្ឆេទ ថ្ងៃ ខែ ឆ្នាំ បាញ់ថ្នាំកសិកម្ម
x ដោយសារកំរិតថ្នាំពុលមានភាពខុសៗគ្នា ហេតុនេះអ្នកប្រើប្រាស់ត្រូវតែពិនិត្យមើលផ្លាកសញ្ញា ស្តីពីរយៈពេលពុលរបស់ថ្នាំមុន
ពេលអ្នកសំរេចចិត្តចូលបាញ់ថ្នាំម្តងទៀត ឬមុនពេលប្រមូលផល ដើម្បីកុំអោយខាតបង់ថវិកា និងប៉ះពាល់ដល់សុខភាពខ្លួនឯ និងអ្នកបរិភោគ។
៥.កត្តាគួរជៀសវាង
x ហាមប្រើមនុស្សអាយុក្រោម ១៨ឆ្នាំ បាញ់ថ្នាំកសិកម្ម
x ហាមប្រើស្រ្តីមានផ្ទៃពោះ បាញ់ថ្នាំកសិកម្ម
x ហាមបាញ់ថ្នាំនៅពេលមេឃក្តៅខ្លាំង ឬមេឃកំពុងភ្លៀង
x ហាមបាញ់ថ្នាំកសិកម្ម លើសរយៈពេល ២ម៉ោង
x ហាមប្រមូលផលដំណំា នៅពេលមិនទាន់ផុតកំណត់រយៈពេលពុលរបស់ថ្នាំកសិកម្ម
x ហាមទុកដាក់ថ្នាំកសិកម្ម នៅជិតដៃក្មេង ឬ កន្លែងចំអិនចំណីអាហារ។
x យកអ្នករងគ្រោះ ចេញពីកន្លែងបាញ់ថ្នាំកសិកម្ម
x ដោះសំលៀកបំពាក់ចេញ រួចលាងសំអាតខ្លួនប្រាណអ្នករងគ្រោះ
x ធ្វើចលនាបេះដូងឲជនរងគ្រោះ
x មិនត្រូវអោយជនរងគ្រោះ ផឹកស្រា
x ក្នុងករណីធ្ងន់ធ្ងរត្រូវបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យដោយយកសំបកដប ឬកញ្ជប់ថ្នាំកសិកម្មទៅជាមួយ
x បើជនរងគ្រោះប្រកាន់ ត្រូវការពារកុំឲជនរងគ្រោះខាំអណ្តាតឲសោះ។